share this

រឿងមិនគួរទាំង3ដែលអ្នកត្រូវដឹងនៅកន្លែងសាធារណៈរបស់ជប៉ុន

#1. មិនចាំបាច់តថ្លៃ​

ប្រហែលជាអ្នកធ្លាប់មានបទពិសោធន៏ពេលដើរផ្សារ ជាពិសេសតាមបណ្តាលប្រទេសខាងបែកអាស៊ី ដើរផ្សារទិញឥវ៉ាន់គឺត្រូវតែតថ្លៃ។ ពីព្រោះដោយសារកត្តាដូចជា ខ្ញុំជាភ្ញៀវទេសចរណ៏ ឬវាជាទំលាប់ក្រែងអ្នកលក់អាចចុះតំលៃប្រសិនបើយើងបានតថ្លៃ ឬអ្នកលក់អាចលក់តំលៃខ្ពស់ស្រាប់ បើមិនតថ្លៃមិនបាន។ ដោយឡែក ពេលអ្នកទៅដល់ប្រទេសជប៉ុន មានរបស់របរជាច្រើនគឺមិនចាំបាច់តថ្លៃទេ ពីព្រោះអ្នកលក់មិនដោយសារតែអ្នកជាភ្ញៀវទេសចរណ៏ហើយលក់ក្នុងតំលៃផេ្សង ម្យ៉ាងទៀតជនជាតិជប៉ុនមានគំនិតមួយប្រសិនបើរបស់ដែលដាក់លក់ត្រូវបានគេតថ្លៃ ហាក់ដូចជាការមើលងាយទៅលើតំលៃដើមរបស់គេ។

#2. ថតរូបអ្នកដទៃ

នៅប្រទេសជប៉ុន ប្រជាជនជប៉ុនគឺមិនសប្បាយចិត្តប្រសិនបើអ្នកមិនបានសុំការអនុញ្ញាតិជាមុនសិនក្នុងការដែលចង់ថតរូបរបស់គេ ទោះបីជាកូនក្មេង ប្រសិនបើអ្នកជាជនបរទេស ប្រហែលជាគេមិនជានិយាយអ្វីទេ គ្រាន់តែគេមិនសប្បាយជាមួយ។ដូច្នេះ ប្រសិនបើចង់ថតរូបអាចសុំការអនុញ្ញាតិជាមុនសិន ដើម្បីជៀសវាងការអាកអន់ចិត្តគ្នា។

#3. ដើរបណ្តើរជក់បារីបណ្តើរ

ការដើរបណ្តើរហើយជក់បារីបណ្តើរត្រូវបានផាកពិន័យនៅប្រទេសជប៉ុន ដោយសារនៅជប៉ុនគឺមានបន្ទប់សំរាប់ជក់បារី ឬកន្លែងដែលមានសញ្ញាសំរាប់ជក់បារី ទើបអាចជក់បាន។

 

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

 

carousel
images not found

Let's study more together

រឿងមិនគួរទាំង3ដែលអ្នកត្រូវដឹងនៅកន្លែងសាធារណៈរបស់ជប៉ុន

Leave a Reply

Your email address will not be published. Required fields are marked *