share this

តើប្រទេសជប៉ុនមានអ្នកសុំទានដែររឺទេ?

អ្នកដែលធ្លាប់ទៅដើរលេងប្រទេសជប៉ុន ប្រាកដជាកម្រឃើញមានអ្នកសុំទាននៅតាមដងផ្លូវ ឬចំណតរថយន្តនានាណាស់។ ដូច្នេះតើប្រទេសជប៉ុនមានអ្នកសុំទានដែររឺទេ?ហើយពួកគាត់រស់នៅឯណា? ចំលើយគឺ ប្រទេសជប៉ុនពិតជាមានអ្នកសុំទាន ប៉ុន្តែ អ្នកសុំទាននៅប្រទេសជប៉ុនមានឈ្មោះមួយផ្សេងទៀតដែលគេហៅថាអ្នកត្រាច់ចរ។


នៅប្រទេសជប៉ុន ទោះជាអ្នកគ្មានកន្លែងស្នាក់នៅច្បាស់លាស់ ក៏មិនព្រមជ្រើសរើសអាជីពធ្វើជាអ្នកសុំទានដែរ គេសុខចិត្តធ្វើអ្នកត្រាច់ចរដោយរកប្រាក់ចំណូលតិចតួចតាមកំលាំងញើសឈាមខ្លួនឯង។ចំពោះអ្នកត្រាច់ចរនៅជប៉ុន គឺមិនមែនមានន័យថាពួកគាត់គ្មានសមត្ថភាពក្នុងការរកការងារនោះទេ តែដោយសារពួកគាត់ចង់ជ្រើសរើសដើរផ្លូវមួយហ្នឹង ជាក់ស្តែងអ្នកត្រាច់ចរខ្លះពីមុនគឺជាអ្នកធ្លាប់ធ្វើការជាន់ខ្ពស់ ឬជាថៅកែក៏មាន ប៉ុន្តែពួកគាត់បានសំរេចចិត្តលះបង់ជីវភាពតានតឹងទាំងនោះចោល ដោយយល់ថាជីវភាពដែលអត់មាននាឡិការោទិ៍ទើបជាជីវភាពដែលមានសុភមង្គល។

អ្នកត្រាច់ចរភាគច្រើនមានអាជីពជាអ្នករើសកំប៉ុងឬក្រដាសដែលគេបោះចោល(ដូចអ្នករើសអេតចាយ)  រួចយកទៅលក់តាមកន្លែងទទួលផ្សេងៗ។ យោងតាមទិន្នន័យបង្ហាញ នៅទីក្រុងតូក្យូមានអ្នកត្រាច់ចរប្រហែលជា 2000ជាងនាក់។

អ្នកត្រាច់ចរភាគច្រើនគឺរស់នៅតាមបណ្តោយឬក្រោមស្ពាន ដោយសារវាជាដីរបស់រដ្ឋាភិបាល ដូច្នេះមិនមានអ្នកដេញពួកគាត់ចេញ។

ជាក់ស្តែងរដ្ឋាភិបាលជប៉ុនគឺមានប្រាក់ឧបត្ថម្ភប្រចាំខែដល់អ្នកដែលបានស្នើសុំជួយការពារលើជីវភាពពិបាកប្រចាំថ្ងៃ ប៉ុន្តែ អ្នកត្រាច់ចរជប៉ុនភាគច្រើនបែរជាបដិសេធពីការជំនួយនេះវិញ ពីព្រោះពួកគាត់យល់ថាការរកស៊ីដោយកំលាំងខ្លួនឯងទើបជារឿងថ្លៃថ្នូរ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

carousel
images not found

Let's study more together

តើប្រទេសជប៉ុនមានអ្នកសុំទានដែររឺទេ?

Leave a Reply

Your email address will not be published. Required fields are marked *