share this

តើcapsule hotelគឺជាអ្វី?​

capsule hotel គឺជាប្រភេទផ្ទះសំណាក់ដែលមានកូនបន្ទប់ដូចប្រអប់សំរាប់មនុស្សម្នាក់គេង។ capsule hotel ឥឡូវបានក្លាយជាការពេញនិយមនៅប្រទេសជប៉ុន ជាពិសេសភ្ញៀវទេសចរណ៏​នៅពេលទៅជប៉ុនប្រាកដជាចង់សាកស្នាក់នៅ capsule hotel ដោយមូលហេតុសំខាន់គឺផ្ទះសំណាក់ប្រភេទនេះមានតំលៃធូរថ្លៃជាងhotelផ្សេងៗ។

ជាក់ស្តែង មុនដំបូងcapsule hotel គឺបង្កើតឡើងដើម្បីអោយអ្នកធ្វើការដល់យប់ជ្រៅហើយពិបាកទៅផ្ទះវិញ ឬអ្នកធ្វើការតាមខេត្ត ដោយដេកតែមួយយប់ឬម្នាក់ឯង។ប៉ុន្តែ ដោយសារកំណើនទេសចរណ៏កើនឡើង capsule hotelមានការកែច្នៃកាន់តែស្អាត ងាយស្រួស និងសុវត្តិភាព។ជាពិសេសឥឡូវក៏មានcapsule hotelសំរាប់តែនារីសុទ្ធ ដូច្នេះអ្នកដែលចង់ទៅលេងប្រទេសជប៉ុនម្នាក់ឯង ក៏អាចសាកល្បងទៅដេកនៅcapsule hotelបាន ប៉ុន្តែមុននឹងទៅគួរស្វែងយល់ពត៏មានបន្ថែមតាមវេបសាយរបស់​capsule hotelនីមួយៗសិន។

ទំហំបន្ទប់ដេកជាមធ្យមនៅcapsule hotelគឺ​2.1mX1.25m សំរាប់ចំនួនមនុស្សដេកតែម្នាក់គត់។

នៅក្នុងបន្ទប់ដេកមានម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងមានWifiផ្តល់ជូន ចំណែកវ៉ាលីឬឥវ៉ាន់របស់ភ្ញៀវអាចដាក់នៅទូដាក់ឥវ៉ាន់ខាងក្រៅបន្ទប់ដេកបាន។

ទ្វារបន្ទប់ជាទូទៅជាកញ្ចក់ឬវាំងនន ដូច្នេះនៅក្នុងបន្ទប់ហាមនិយាយទូរស័ព្ទលឺៗ ឬធ្វើអោយមានសំ​លេងរំខាន។

នៅក្នុងបន្ទប់ទឹក(ប្រើរួម)​មានសំលៀកបំពាក់ដេក សាប៊ូកក់សក់ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ម៉ាស៊ីនផ្លុំសក់។​

មិនអាចយកនំចំនីចូលទៅញ៉ាំក្នុងបន្ទប់ ប៉ុន្តែមានcapsule hotelមួយចំនួនមានអាហារដ្ឋាន ឬម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តនៅខាងក្នុង ដូច្នេះអ្នកអាចទិញនិងបរិភោគហើយទើបចូលគេងតែម្តង។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

 

 

carousel
images not found

Let's study more together

តើcapsule hotelគឺជាអ្វី?​

Leave a Reply

Your email address will not be published. Required fields are marked *