share this

នៅជប៉ុនគេបង្ហាត់កូនក្មេងអោយចេះឯករាជ្យតាមរបៀបណា?

ខុសពីប្រទេសដទៃ កូនក្មេងជប៉ុនត្រូវបានហ្វឹកហាត់អោយចេញក្រៅឬជិះរថភ្លើងដោយខ្លួនឯងតាំងពីនៅតូច។ពេលចាប់់ផ្តើមដំបូង ឪពុកម្តាយអាចនឹងព្រួយបារម្ភពីសុវត្ថិភាពកូនដូចគ្នា ប៉ុន្តែនៅពេលឃើញក្មេងៗដទៃទៀតអាចធ្វើបានដូចមនុស្សធំនិងចេះការពារខ្លួនបានយ៉ាងល្អអាណាព្យាបាលភាគច្រើនក៏ចាប់ផ្តើមអោយកូនៗមានឪកាសរៀនចេះឯករាជ្យពីតូចទៅដូចគ្នា។

ក្មេងត្រូវចេះឯករាជ្យតាំងពីតូច

ក្មេងនៅជប៉ុនភាគច្រើនត្រូវបានអាណាព្យាបាលហ្វឹកហាត់អោយទៅខាងក្រៅតែម្នាក់ឯង។ពួកគាត់យល់ថាក្មេងៗដើរទៅសាលារៀនឬចូលរួមសកម្មភាពខាងក្រៅថ្នាក់ជាជំហៀនទីមួយក្នុងការរៀនចេះឯករាជ្យ ម្យ៉ាងទៀត ចំពោះជនជាតិជប៉ុនអត្តចរិកចេះធ្វើការដោយខ្លួនឯងគឺជាគុណតំលៃដ៏សំខាន់។ដូច្នេះនៅពេលអ្នកឃើញកូនក្មេងជប៉ុនដើរតាមផ្លួវទៅសាលារៀន ពាក់មួកសិស្សឈរចាំរថភ្លើង ទិញនំបុ័ង ឬបន្លែ ចូរកុំមានអារម្មណ៏ភ្ញាក់ផ្អើល។

ក្មេងក៏ត្រូវមានការទទួលខុសត្រូវ​ដែរ

ជាទូទៅ ក្មេងជប៉ុនអាយុ2-3ឆ្នាំគឺត្រូវបានអាណាព្យាបាលរៀបចំការងារស្រួលៗអោយដូចជាជួយបោសសំអាត ឬយកសំរាមទៅចាក់ចោល។ចំពោះការងារទាំងនេះមិនត្រឹមតែធ្វើនៅក្នុងផ្ទះទេ នៅតាមសាលាក៏ត្រូវអនុវត្តន៏ការងារអនាម័យដោយខ្លួនឯងដែរ។នៅពេលកន្លែងរបស់ខ្លួនកខ្វក់ត្រូវចេះសំអាតដោយខ្លួនឯង មិនអាចពឹងពាក់មនុស្សធំទេ ដូច្នេះចាប់ពីតូចមកម្លេះក្មេងៗគឺយល់ច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួន ហើយទំលាប់នេះត្រូវបានប្រកាន់ភ្ជាប់រហូតដល់ធំដឹងក្តី។

មូលហេតុដែលធ្វើអោយក្មេងចេះឯករាជ្យ

តាមពិតវាមានកត្តារួមគ្នាជាច្រើនដែលធ្វើអោយក្មេងត្រូវចេះឯករាជ្យ ប៉ុន្តែកូនក្មេងជប៉ុនត្រូវបានពន្យល់អោយដឹងពី”ការពឹងផ្អេកលើសហគម”តាំងពីតូច មានន័យថានៅពេលដែលអ្នកជួបបញ្ហាតាមទីសាធារណៈអ្នកអាចផ្តល់សញ្ញាអោយមនុស្សជុំវិញខ្លួនជួយអ្នកបាន ហើយអ្នកក៏ត្រូវមានតួនាទីក្នុងការជួយគេផងដែរ។ការរស់នៅក្នុងស្ថានភាពបែបនេះបានធ្វើអោយមនុស្សមានការជឿទុកចិត្តគ្នាទៅវិញទៅមកច្រើន ។

ចុះអ្នកវិញ ប្រសិនបើអ្នកមានកូនតូចតើអ្នកសង្ឃឹមថាពួកគាត់អាចឆ្លងកាត់បទពិសោធន៏អ្វីខ្លះ?ហើយអ្នកអាចជួយពួកគាត់តាមរបៀបណាខ្លះ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

 

carousel
images not found

Let's study more together

នៅជប៉ុនគេបង្ហាត់កូនក្មេងអោយចេះឯករាជ្យតាមរបៀបណា?

Leave a Reply

Your email address will not be published. Required fields are marked *