share this

សំរស់ស្អាតនៅជប៉ុនដោយសារពណ៏ទាំង3

ក្នុងសម័យនេះ ការតែងខ្លួន(Make Up) មិនសំដៅលើនារីឬបុរស យ៉ាងហោចណាស់ក៏ត្រូវលាបក្រេម​ ផាត់ម្សៅឬគូសចិញ្ចើមបន្តិចដែរមុននឹងចេញទៅជួបគេ។យ៉ាងណាមិញនៅប្រទេសជប៉ុន ជាពិសេសចំពោះអ្នកសំដែង ឬអ្នករបាំបុរាណត្រូវបានកំណត់អត្តសញ្ញាណភាពស្រស់ស្អាតដោយអោយតំលៃខ្ពស់ទៅលើពណ៏ខ្មៅ ស និង​ ក្រហម តាំងពីមុនឆ្នាំ1868មកម្លេះ។

ពណ៏ខ្មៅ: កំណត់សំគាល់ពីភាពមឺងម៉ាត់

តាំងពីបុរាណមក ជនជាតិជប៉ុនបានចាត់ទុកពណ៏ខ្មៅជាពណ៏សំខាន់មួយក្នុងពីភពសិល្បះបុរាណដែលជាពណ៏តំណាងអោយភាពមឺងម៉ាត់។នៅចន្លោះឆ្នាំ 1868-1912 គេមានការទំលាប់យកទឹកល្បាប់ខ្មៅかねみず លាបលើធ្មេញ ដោយយល់ថាទឹកខ្មៅនេះអាចជួយការពារធ្មេញពុក និង អញ្ចាញធ្មេញហើមបាន ដូចគ្នាជាមួយការពេញនិយមកោរឬដករោមចិញ្ចើម រួចយកទឹកថ្នាំពណ៏ខ្មៅមកលាបជារាងលោកខែចំនិតជំនួស។ជាពិសេស នារីដែលរៀបការរួចគឺត្រូវលាបធ្មេញនិងចិញ្ចើមពណ៏ខ្មៅ ទើបមានន័យថាជាស្រ្តីសុភាពរាបសារ។

ពណ៏ក្រហម:ពណ៏តំណាងអោយអ្នកអភិជន

ពណ៏ក្រហមជាពណ៏តំណាងអោយអ្នកអភិជននិងអ្នកមានវណ្ណៈខ្ពស់នៅក្នុងសង្គម ពីព្រោះកាលពីជំនាន់មុន ដោយសារផ្កាពណ៏ក្រហមពិបាកក្នុងការផលិតធ្វើក្រេមម្សៅផាត់មុខ ដូច្នេះអ្នកដែរអាចទិញម្សៅពណ៏ក្រហមបានសុទ្ធសឹងជាអ្នកអភិជនទើបមានសមត្ថភាពប្រើសំភារៈទាំងនេះ។ចំពោះអ្នករបាំជប៉ុនក៏មានការបែងចែកពីការតែងខ្លួនដែរ ពីព្រោះការលាបបបូរមាត់ប្រៀបដូចជាផ្កាក្រហមមួយទងធ្វើអោយគេទាក់ចិត្ត ដូចជាអ្នករបាំថ្មីអាចលាបបបូរមាត់ក្រហមតែខាងក្រោមទេ ហើយអ្នករបាំចាស់ទើបអាចលាបក្រេមក្រហមពេញបបូរមាត់បាន។

មានការសរសើរមួយទៀតបាននិយាយថា អ្នករបាំលាបម្សៅពណ៏ក្រហមនៅចុងក្រសែភ្នែកអាចធ្វើអោយពួកគាត់មើលទៅក្មេងជាវ័យ ដូច្នេះពណ៏ក្រហមបានក្លាយជាពណ៏ម្សៅដ៏ពេញនិយមសំរាប់អ្នកសំដែងគ្រប់រូប។

ពណ៏ស:បិទបាំងចំណុចខ្វះខាត

ជនជាតិជប៉ុនមានសុភាសិតមួយឃ្លា ”色の白いは七難隠す“ មានន័យថាពណ៏សអាចបិទបាំងភាពខ្វះខាតដល់ទៅ7កន្លែងបាន។ដូច្នេះបានជាជនជាតិជប៉ុនយល់ថាពណ៏សគឺជាពណ៏តំណាងភាពស្រស់ស្អាតជាងគេលើលោក។កាលពីមុន អ្នករបាំតែងយកដីសរមកកូររួចលាបលើមុខឬខ្នង ជាក់ស្តែងក៏ដោយសារវាមានសារជាតិពុលហើយមិនអាចជាប់បានយូរ ដូច្នេះគេក៏បានស្រាវជ្រាវប្រភេទម្សៅទឹកពណ៏សវិញ ដែលមិនមានផលប៉ះពាល់លើស្បែក។អាចនិយាយបានថា ពណ៏ទាំងបីនេះបានក្លាយជាជ្រុងមួយនៃរប្បធម៏ជប៉ុនក្នុងការតំណាងអោយសម្រស់និងភាពថ្លៃថ្នូរ ទោះជាមកដល់សព្វថ្ងៃនៅពេលចូលរួមកម្មវិធីបុណ្យធំៗក៏គេនៅតែតែងខ្លូនអោយស្អាតដូចតុក្កតាអញ្ចឹង។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

 

 

 

 

carousel
images not found

Let's study more together

សំរស់ស្អាតនៅជប៉ុនដោយសារពណ៏ទាំង3

Leave a Reply

Your email address will not be published. Required fields are marked *