share this

ហេតុអ្វីបានជានជនជាតិជប៉ុនភាគច្រើនមិននិយាយភាសាអង់គ្លេស?

ប្រសិនបើអ្នកធ្លាប់ទៅប្រទេសជប៉ុន ប្រហែលជាអាចសង្កេតឃើញប្រជាជនជប៉ុនភាគច្រើនមិនសូវនិយាយភាសាអង់គ្លេសទេ ហើយបើទោះជាចាំបាញ់ត្រូវនិយាយភាសាអង់គ្លេសក៏មិនសូវស្ទាត់មាត់ដែរ។ជាក់ស្តែង សិស្សជប៉ុនតាមសាលានិមួយៗនាពេលបច្ចុប្បន្នគឺមានបង្រៀនបន្ថែមភាសាបរទេសយ៉ាងហោចណាស់ក៏ដល់ថ្នាក់ទី6ដែរ ប៉ុន្តែហេតុអ្វីបានជាពួកគាត់នៅតែស្ទាក់ស្ទើរនឹងការនិយាយភាសាអង់គ្លេស?ខាងក្រោមនេះជាមូលហេតុទាំងបីដែលអាចបណ្តាលអោយពួកគាត់មិនចង់ប្រើប្រាស់ភាសាផ្សេងក្រៅពីភាសាដើមកំណើតនៅពេលប្រាស្រ័យទាក់ទងគ្នា។

#1. វិធីសាស្ត្រក្នុងការបង្រៀនភាសាអង់គ្លេស

ភាគច្រើនការបង្រៀនភាសាអង់គ្លេសនៅសាលាជប៉ុនគឺផ្តោតលើវេយ្យាករណ៍ វាក្យសព្ទនិងការស្តាប់ ជាងអោយសិស្សសន្ទនាគ្នា។ដោយសារមូលហេតុនេះ មានសិស្សជាច្រើនអាចទទួលបានពិន្ទុបានល្អពេលប្រលង ប៉ុន្តែមិនអាចប្រើប្រាស់ក្នុងការនិយាយគ្នាបាន។ក្រៅពីនេះ គ្រូបង្រៀនភាសាអង់គ្លេសភាគច្រើនគឺគ្រូជនជាតិជប៉ុន ដូច្នេះការបញ្ចេញសំលេងមានពេលខ្លះក៏មិនសូវច្បាស់លាស់ដូចគ្រូជនជាតិដើមដែរ។

#2.យកពិន្ទុTOEICជាខ្លាំង

ក្រុមហ៊ុនជាច្រើននៅពេលសំភាសន៏បុគ្គលិកគឺមើលទៅលើពិន្ទុប្រលងTOEICជាងពិន្ទុTOEFL។ជាក់ស្តែង ការប្រលងTOEICគឺផ្តោតទៅលើសំនួរជ្រើសរើស ការស្តាប់ អាននិងវេយ្យាករណ៍ ដូច្នេះមិនខុសគ្នាពីខាងលើប៉ុន្មាទេ ទោះជាអ្នកប្រលងបានពិន្ទុខ្ពស់​ក៏មិនតំណាងថាគាត់អាចនិយាយអង់គ្លេសបានល្អដែរ។មានអ្នកធ្វើការជាច្រើនដោយសារតែចង់ចូលបំរើការងារនៅក្រុមហ៊ុនធំៗហើយសំរេចចិត្តទៅរៀនភាសាអង់គ្លេស ប៉ុន្តែក្រោយមកនៅតែមិនអាចប្រើប្រាស់នៅក្នុងកិច្ចប្រជុំជាផ្លូវការបាន។

#3. ជនជាតិជប៉ុនមានការអៀនច្រើន

នេះជាមូលហេតុចម្បងដែលជនជាតិជប៉ុនពិបាកនិយាយភាសាអង់គ្លេស ដោយសារអត្តចរិកដើមរបស់ពួកគាត់មានការអៀនច្រើន។មានអ្នកខ្លះមិនចូលចិត្តប្រើភាសាផ្សេងក្នុងការនិយាយទាក់ទងគ្នា ហើយមានអ្នកខ្លះទៀតខ្លាចនិយាយខុស ដូច្នេះពួកគាត់បែរជាមានគំនិតថាបើមិននិយាយប្រហែលជាប្រសើរជាងនិយាយខុស។តាមពិត ការរៀនភាសាបរទេសប្រសិនបើមិនឧស្សាហ៏អនុវត្តទេ គឺស្មើនឹងមិនបានទៅរៀន។ប៉ុន្តែជនជាតិជប៉ុនពិតជាមានអត្តចរិកអៀនមែន ទោះជាពួកគាត់ប្រើភាសាជប៉ុនក៏មិនសូវនិយាយទៅកាន់អ្នកនៅក្បែរខ្លួនដែរ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

 

carousel
images not found

Let's study more together

ហេតុអ្វីបានជានជនជាតិជប៉ុនភាគច្រើនមិននិយាយភាសាអង់គ្លេស?

Leave a Reply

Your email address will not be published. Required fields are marked *